ធម៌លើរាសី
ធម៌លើរាសីមេទី១
ឥតិបិសោ ភគវា អាទិត្យជាតិជាធិបតី ចុះមកឃ្មាតខ្មីលុតលើរាសីលោកអ្នកនាងនោះណា ឲ្យបាន ឧត្តុងឧត្តមសមសក្ដិជៀងជួយថែធួន ខំខ្វល់ខ្វាយចំរុងចំរើនរិទ្ធីសាយសុខសប្បាយថ្កើងកេរ្ដ៍ឈ្មោះ
ទំលាយព្យាធិបាបគ្រោះរំលោះចេញមកអំពីឥន្ទ្រីយ៍ជួយស្ថិតជួយបិទបាំងរារាំងគ្រប់ទិសទីសត្រូវ
ប៉ុនប៉ងចង់យាយី ខ្លបខ្លាចរិទ្ធីចាញ់ចេស្ដា ប្រកាក់ប្រកបមាន ធនំ លាភោ លាភំ ភស្សធីចំរើនយ
ស្សក្ខិដា សង្ហុំសង្ហាររាជរិទ្ធីសម្បត្ដិសម្បូរណ៍ហូរចូលមកគគ្រឹកចូលមកសន្ធឹកគ្រប់រាត្រីសំភារលើ
កបុណ្យ លើកសក្តិ លើកជោគ លើកថ្នាក់ លើករាសី ចំរើនទាំងសិរីសួស្ដីបីប្រការហុំដួងចិន្ដា ឥតិ បិសោ ភគវា សិទ្ធីៗ ហុលោៗ ស្វាហាយ ។
ធម៌លើករាសីមេទី២
ឥតិបិសោ ភគវា ព្រះអាទិត្យ ព្រះច័នប្រសិទ្ធីសន្ថិតបិទបាំងជៀងជួយរារាំងគ្រប់ទិសទីសត្រូវប៉ុនប៉ងចង់យាយី ខ្លបខ្លាចរិទ្ធីចាញ់ចេស្ដា ប្រាកដប្រកប ធនំ លាភំ ភោគា ចំរុងចំរើនយស្សក្ខិដាសង្ហុំសង្ហារាជរថសម្បត្ដិសម្បូរណ៍ហូរចូលមកគគឹលចូលមកគគ្រឹកគ្រប់រាសីសំពោង
ពាយ សូមបុណ្យ សូមសក្តិ លើកជោគ លើកថ្នាក់ លើករាសី ចំរុងចំរើនតាំងប្រសើរឲ្យសួស្ដីបីប្រការ ព្រះអាទិត្យ ព្រះច័ន្ទ មកទ្រទ្រង់គ្រង រក្សាដួងជោគជតា ជោគរាសី លើកយស់ខ្ពស់ត្រដែតត្រសែតត្រសាយ សិរីសួស្ដី សុក្ខំ បរមសុខី វុទ្ធីមង្គលចំរើនផលផង អាយុ វណ្ណំ សុខំ
ពលំ ភោគំ ភោគា ឯហិ យសំ ឯហិ ទាសី រគាមហឹង្សា ឯហិ បារមី ឥតិបិសោ ភគវា ស នមោ ពុទ្ធស្ស ស នមោ ធម្មស្ស ស នមោ សង្ឃស្ស
សាយ ទិទំ ហុលោៗ ស្វាហាយ ។
ធម៌លើករាសីមេទី៣
នមោ ឥតិបិសោ ភគវា ព្រះអាទិត្យជាតិជាមង្គលធិបតី ស្ដែងស្ដេចចូលមកឃ្មាតខ្មីលុតលើករាសីឲ្យអស់ជនផង ឲ្យបានសុខុមឧត្ដុងឧត្តម
សមសក្ដិសួនជៀងជួយថែធួនខំខ្វល់ខ្វាយ អឹកធឹកសម្បត្ដិសម្បូរណ៍ហូរចូលមកគគ្រឹកគ្រប់វេលា ឯហិ លាភោ មោ លាភា សព្វេ សត្តា អវេរា
ហោន្ដុ សុខិតា ហោន្ដុ អនីឃា ហោន្ដុ ទិឃាយុកា ហោន្ដុ អរោគា ហោន្ដុ សម្បតីហិ សមិជ្ឍន្ដុ សុខី អត្ដានំ បរិហរន្ដុ ។
ធម៌លើករាសីមេទី៤
ឥតិបិសោ ភគវា ព្រះអាទិទ្យទេវា ខឃម គន្ធី សិទ្ធី កម្មា សិទ្ធី វា កម្មា ព្រះពុទ្ធចៅអើយអាយុកាល ព្រះពុទ្ធទាំង៦២ ម៉ាវីរាប់ដៃអៃរ៉ាដៃ ហត្ថ នោងកោងហត្ថណៃកៃ កាប់ឆៃមឿងៗឃុមៗថូលថូលា វីរិយ បារមី សម្បន្នោ ឥតិបិសោ ភគវន្ដំ សរណំ គច្ឆាមិ ។
ធម៌លើករាសីមេទី៥
ឥតិបិសោ ភគវា អាទិត្យជាតិជាធិបតី យាងចុះមកឃ្មាតខ្មីលុតលើករាសី (ដាក់ឈ្មោះ) ឲ្យបានឧត្តុងឧត្តមសមសក្ដិសមសួនជៀងជួយថែ ធួន ខំខ្វល់ខ្វាយចំរុងចំរើនរិទ្ធីសាយសុខសប្បាយថ្កើងកេរ្ដ៍ឈ្មោះ ទំលាយព្យាធិបាបគ្រោះចេញមកពីក្នុងឥន្ទ្រីយ៍ មកជួយស្ថិតជួយបិទបាំង រារាំងគ្រប់ទិសទី សត្រូវប៉ុនប៉ងចង់យាយីខ្លបខ្លាចរិទ្ធីចាញ់ចេស្ដា ។
ប្រកាក់ប្រកបឲ្យមាន ធនំ លាភោ លាភំ លាភស្សទ្ធី ចំរើនដោយយសក្ខិដា សង្ហុំសង្ហាររាជរិទ្ធីសម្បត្តិសម្បូរណ៍ ហូរចូលមកគគ្រឹកចូលមក សន្ធឹកគ្រប់រាត្រីសំភារ លើកបុណ្យ លើកសក្ដិ លើកជោគ លើកថ្នាក់ លើកថ្ញៃ លើកខែ លើកឆ្នាំ លើកអាយុ លើកទាំងផ្ទះថ្មី លើកទាំងរាសី ចំរើនទាំងសិរី សុខសួស្ដីបីប្រការ ហ៊ុំដួងចិន្ដា អាយុ វណ្ណំ សុខំ ពលំ ។
ធម៌លើករាសីមេទី៦
ឥតិបិសោ ភគវា តេជះជ័យាចូលមករាសី ហឹង្សាហឹង្សី សម្បត្តិសម្បូរណ៍ហូរហៀមកគគ្រឹក លើកយស លើកសក្ដិ លើកបរិវារាសី សុខី បរមសុខា ហត្ថមង្គលោចំរើន អាយុ វណ្ណំ សុខំ ពលំ (សាធុ) យាវ ឯហិ មូលំ មូលា ភោគា ភោគំ សិរីសួស្ដី លុតលើករាសី (ឈ្មោះ) ផងទាំង ឡាយឲ្យបានសុខសប្បាយ ឧត្តុងឧត្តម សមសក្ដិ សមសួន ជៀងជួយថែធួន ខំខ្វល់ខ្វាយចំរុងចំរើនថ្កើនយស ថ្កើនសក្ដិ បណ្ដោះទុក្ខ សោក រោគ ភ័យ ពីក្នុងឥន្ទ្រីយ៍សួមជួយរារាំងគ្រប់ទិសទី សត្រូវប៉ុនប៉ងចង់យាយី ខ្លបខ្លាចរិទ្ធីចាញ់ចេស្ដា ប្រកាក់ប្រកបឲ្យមាន ធនំ លាភោ លាភំ លាភស្សទ្ធី ពុទ្ធំ គុណំ ធម្មំ គុណំ សង្ឃំ គុណំ ព្រះជីវ៉ា ព្រះមហាឥសី សង្រ្កមភាវនា លើរតនះបល្លង្គមាននាងគង្ហីធរណីចាប់សក់បូតបាចសាច
ចេញទៅសព្វទិសទីចាញ់រិទ្ធីលោកអ្នកនាងដែលបានត្រូវទឹកមន្ដព្រះអង្គនូវថ្ញៃនេះហោង ។
ធម៌លើករាសីមេទី៧
ឥតិបិសោ ភគវា អាទិត្យ ច័ន្ទ អង្គារ៍ ពុធ ព្រហស្បតិ សុក្រ សៅរ៍ ទេវានូវកម្លាំងដៃ ព្រះសៅរ៍ទាំងបីមូលមករក្សារាសី ។ ឥតិបិសោ ភគវា វិសាខ ជេដ្ឋ អាសាធ ស្រាពណ៍ ភទ្របទ អស្សុជ កក្ដឹក មិគសិរ បុស្ស មាឃ ផល្គុណ ចេត្រ ទេវានូវកម្លាំងដៃ វិសាខ ជេស្ឋ មូលមករក្សារាសី
។ ជូត ឆ្លូវ ខាល ថោះ រោង ម្សាញ់ មមី មមែ វក រកា ចរ កុរ ទេវានូវកម្លាំងដៃ ចរ កុរ ទាំងពីមូលមករាសី ។ ហៃតាំងត្វាំងរំដោះគ្រោះជោគ គ្រោះជាំ គ្រោះខែ គ្រោះឆ្នាំ គ្រោះថ្ញៃ គ្រោះលក្ខិណា បន្សានៅកំណើត គ្រោះខ្មើត គ្រោះរនោច គ្រោះចាប់ គ្រោះចង គ្រោះឧទ្ទបាទចង្រៃ គ្រោះកាចចៀសចេញទៅ គ្រោះជាចូលមករក្សារាសី ហឹង្សាហឹង្សី ទសបារមី សម្បន្នោ សោ ភគវា ។ ច ពុទ្ធ គុណំ ច ធម្ម គុណំ ច សង្ឃ គុណំ
ព្រះមាតា គុណំ ព្រះបិតា គុណំ ព្រះគ្រូឧបជ្ឍាយ៍ អាចារ្យយោ គុណំ ទេព គុណំ មហាទេព គុណំ ជ័យ គុណំ មហាជ័យ គុណំ សព្វ សត្រូវ វិនាស្សន្ដិ អសេសតោ ។
ធម៌លើករាសីមេទី៨
ឥតិបិសោ ភគវា (អាទិត្យ) ទេវានូវកម្លាំងដៃ ព្រះអាទិត្យទាំងបីជាជាងរាំងដៃ ព្រះថៅតាំងប៉ៃ ហៃផៅវណ្ណា ប៉ិនសំពៅថោង កំចាត់ទាំងពួង ហៃរោគ គ្រោះជោគ គ្រោះជាំ គ្រោះខែ គ្រោះឆ្នាំ ។
ព្រះច័ន្ទ ព្រះអង្គារ៍ ព្រះពុធ ព្រះហស្បតិ ព្រះសុក្រ ព្រះសៅរ៍ ព្រះកែវ ព្រះរាម ព្រះភិរុណ (បញ្ជាក់សូត្របញ្ចូលតាមថ្ញៃនីមួយ) ។
ធម៌លើករាសីមេទី៩
ជូត ឆ្លូវ ខាល ថោះ រោង ម្សាញ់ មមី មមែ វក រកា ចរ កុរ ចូលមករក្សារាសី ហឹង្សា ហឹង្សី បរិយស្សបរិវ៉ា ឥតិបិសោ ភគវា ខាន់ដៃជឿនឃឿន លឿនដៃព្រះថៅសឹងប៉ៃថឺតទាំងវ៉ៃ ភវណៃ យ ម អ ឧ ទុក្ខំ អនិច្ចំ អនត្តា កុសលា ធម្មា សម្ពុទ្ធោ នមោពុទ្ធាយ ជឿជាក់ដ៍ជាកម្លាំងដៃកែវអើយ ពាន់សំពៅថោង កំចាត់ទាំងពួង ហៃរោគតាំងត្វាំង រំដោះគ្រោះជោគ គ្រោះជាំ គ្រោះខែ គ្រោះឆ្នាំ គ្រោះចាប់ គ្រោះចង គ្រោះកាចចេញទៅ គ្រោះជាចូលមករក្សារាសី សម្បន្នោ ឥតិបិសោ ភគវា ស នមោ ពុទ្ធស្ស ស នមោ ធម្មស្ស ស នមោ សង្ឃស្ស សេយ្យថេយ្យទំ ហុលោៗ ស្វាហាយ ។
ធម៌ស្រោចទឹកមេទី១
ដាស់សកគេ រមាសេនាជនដ៍ឯងអញ ឈ្មោះនាងគង្ហ៊ីងធរណីផុសឡើងអំពីដី អកតី អហិ មម
នាងខានធ្វើអ្វីមិនមកជួយអញ បើនាងមកដល់ហើយចាប់សក់បូតបាចសាចចេញទៅ មារសត្រូវ
ចាញ់បារមីនាងគង្ហ៊ីងធរណី ឱម្ម ធិ ច មហាធិ មិម មារស្ស អ អា អហំ ។
ធម៌ស្រោចទឹកមេទី២
ពុទ្ធំ កំចាត់ល ធម្មំ កំចាយ សង្ឃំ រលាយ កំចាយចេញទៅ កុំបីហោងនៅ អន្ដរាយខ្លួនហោង គាថា អញហយ ឆេះទឹក ឆេះដី ឆេះភ្លើង ឆេះភ្នំរលើង ឆេះថ្មរលាយ ឆេះមេធ្មប់ ឆេះមេអាប ឆេះមេព្រា យ ឆេះខ្មោចទាំងឡាយ អន្ដរាយចេញទៅ វិនាស្សន្ដិ អសេសតោ ។
ធម៌ស្រោចទឹកមេទី៣
ឱម្មឆេះឆាយ ឆេះជើងបន្ទាយ ឆេះព្រាយម្ដាយដើម ឆេះទាំងព្រាយហោះ ឆេះទាំងព្រាយហើរ ព្រា
យហើរបណ្ដើរកូនជីដូនជីតា ចេសច្រឡេសច្រឡាស់ ទើបគ្រូប្រើអញទៅស្ដោះក្បាលពីងបែក ស្ដោះភ្នែកពីងខ្វាក់ ពីងរែងទទាក់ធ្លាក់ចូលក្នុងមេកញ្ចាយធំ ឱម្មសិទ្ធី ស្វាហាយ ស្ដាប់បង្គាប់អញ ជាគ្រូបាធ្យាយហោង ។
ធម៌ស្រោចទឹកមេទី៤
ឱម្មហាក្រុងឆេះ ឆេះទាំងមេឃ ឆេះទាំងដី ឆេះទាំងព្រៃព្រឹក្សា ឆេះទាំងបាព្រៃភ្នំ ឆេះទាំងធ្មប់ ឆេះទាំងអាប ឆេះទាំងអំពើ ពុទ្ធំ ធម្មំ សង្ឃំ កំចាយសត្រូវទាំងឡាយ វិនាស្សន្ដិ អសេសតោ ។
ធម៌ស្រោចទឹកមេទី៥
និមិត្តអាក្រក់ឯណាក្ដី អពមង្គលឯណាក្ដី សម្លេងសត្វមិនជាទីគ្រាប់ចិត្ដឯណាក្ដី បាបគ្រោះឯណាក្ដី សុប៉ិនអាក្រក់មិនជាទីគ្រាប់ចិត្ដឯណាក្ដី
ដោយអានុភាពនៃព្រះពុទ្ធជាម្ចាស់ ដោយអានុភាពនៃព្រះធម៌ ដោយអានុភាពនៃព្រះសង្ឃ សូមឲ្យនិមិត្តអាក្រក់ជាដើមនោះ ដល់នូវសេចក្ដី
វិនាស្សន្ដិបាត់បង់ទៅហោង ។
ធម៌ស្រោចទឹកមេទី៦
ឧកាសសូមអរធនា ព្រះពុទ្ធទាំង៥ព្រះអង្គ ព្រះកុក្កសន្ធោ ព្រះកោនាគមនោ ព្រះកស្សបោ ព្រះសក្សមុនីគោតម ព្រះសិអាមេត្រី អរធនាមក រក្សា(ជនប្រុស-ស្រី)ដោយមន្តគាថាទាំងប្រាំបីម៉ឺនបួនពាន់ព្រះធម្មខន្ធ សូមអំណាចតេជះ សូមឈ្នះចិត្តឬស្យាអន្យតិរ្ថិយ្យកន្លងលែងទុកភ័យ
អាសន្នអន់ក្រសូមសុខប្រសើរក្រៃតំណើរដូចព្រះអង្គហោង ។
ពរ១០ប្រការ
បែបបទឲ្យពរ មង្គលបរវរប្រាកដ ឥសីលោកកំណត់ នាមឈ្មោះកស្សបព្រះមុនី។
អ្នកស្ថិតនៅនា ជើងភ្នំបព្វតាគិរី សាងអាស្របទី ជារោងពិធីលោកឲ្យពរ។ ឈ្មោះស្រីពិជ័យ សារេនវត្តី ដ៏បវរមួយកើតជាស្តេច មួយនោះកើតមកជាសេដ្ឋី។
- ឥសីកស្សប លោកឲ្យពរដប់ ពោធី តាំងដោយព្រះមុនីឯកម្មពលំ ពរមួយ។ ឲ្យមានកម្លាំងស្មារតី ក្លាខ្លាំងអ្នកកុំព្រួយចែងចប់ពរមួយ តាមដោយបន្ទូព្រះមុនី។
- ទេ្វបសុខំ បាលីតែងតាំង ពរពីរ តាំងដោយព្រះមុនី ចម្រើន វុឌ្ឍីសុខសាន្ត។ ធនធានរបស់កុំឲ្យស្គាល់អស់ អ្នកស្រេកឃ្លានទុក្ខសោកប៉ុន្មាន សុំឲ្យមកបៀតបានឡើយណី។
- តេសប៉ូរា បាលីប្រែថាពរបី សូមសុខសួស្តីប្រកបនូវបុណ្យខ្ជាប់ខ្ជួន។
- ចតុប៉ូរា បានលីប្រែថា ពរបួន មូលមិត្តខ្លឹមខ្លួន យសស័ក្តិ សមសួន មួនម៉ង។
- បញ្ចប៉ូរា បាលីប្រែថាពរប្រាំ សារពើដំណាំ ដុះមិនបាច់ដាំកុំឲ្យព្រួយ។
- ឆសប៉ូរា បាលីប្រែថាពរប្រាំមួយ កុំឲ្យស្គាល់ព្រួយ ប្រកបនូវបុណ្យរក្សាសីល។
- សត្តប៉ូរា បាលីប្រែថា ពរប្រាំពីរ ប្រកបនូវសីល ផ្ចាញ់អស់និគ្រុឌអន្តិរត្ថីយ៍។
- អដ្ឋប៉ូរា បាលីប្រែថា ពរប្រាំបី គោសេះដំរីក្របី ធាត់ធំ មាំមួន។
- នវប៉ូរា បាលីប្រែថា ពរប្រាំបួន មូលមិត្តខ្លឹមខ្លួន នូវអស់ភរិយា ទាំងគ្រប់។
- ទសប៉ូរា បាលីប្រែថា ពរដប់ រីទ្រព្យសម្បត្តិ កុំឲ្យមានខ្លះ កន្លះ ឡើយណី។
ទោសបួនប្រការ ដែលអ្នកប្រាជ្ញថា លោកឲ្យភ័យ ទាំងបួននោះនៃ លោកហៅភ័យ ទឹក ភ័យភ្លើង ភ័យសត្វ ភ័យចោរកុំឲ្យមានមកដល់យើង មានតែទីថ្កើន ទីទុក្ខកុំបី មកបៀត
បាន។
ឥច្ឆិតំ ប្រែថា សេចក្តីប្រាថ្នាគ្រប់ប្រាណ ខំប្បំ សូមបាននិព្វានទៀងប្រាកដហោង។
